អាជីវកម្ម

ព័ត៌មាន

គ្រួសារ

អប់រំ

កំពុងពេញនិយម

ចំណេះដឹងទូទៅ

សន្សំសំចៃខុសរឿង​មិនបានចំណេញ បែរជាដាច់ចំណង

ការសន្សំសំចៃតែងតែត្រូវបានគេយល់ឃើញយ៉ាងសាមញ្ញថាជាមធ្យោបាយដ៏ល្អបំផុតក្នុងការកាត់បន្ថយការចំណាយ ដើម្បីរក្សាស្តុកទឹកប្រាក់ក្នុងកុងធនាគារឱ្យបានគត់មត់។ ប៉ុន្តែនៅក្នុងបរិបទនៃការគ្រប់គ្រងហិរញ្ញវត្ថុសម័យទំនើប ការពិតដ៏ឈឺចាប់មួយបានបង្ហាញថា ទំនិញដែលមានតម្លៃថោកបំផុតមិនប្រាកដថាជាជម្រើសដែលសន្សំសំចៃបំផុតនោះឡើយ ខណៈដែលការព្យាយាមកាត់បន្ថយការចំណាយមិនចំកន្លែងនៅថ្ងៃនេះ ជួនកាលបែរជាក្លាយជាកាបង្កើតឱ្យមាន «ការចំណាយទំហំធំជាងមុន» នៅថ្ងៃស្អែកទៅវិញ។តើទម្លាប់សន្សំសំចៃបែបណាខ្លះ ដែលមនុស្សជាច្រើនតែងយល់ច្រឡំថាជួយសន្សំលុយ ប៉ុន្តែការពិតបែរជាធ្វើឱ្យបាត់បង់ប្រាក់កាសទៅវិញដោយស្វ័យប្រវត្តិ? ខាងក្រោមនេះគឺជាអន្ទាក់ហិរញ្ញវត្ថុទាំង ៦ យ៉ាងដែលបុគ្គលគ្រប់រូបគួរចៀសវាង៖ ១. ធ្លាក់ក្នុងអន្ទាក់ «ជ្រើសរើសតែរបស់ដែលមានតម្លៃថោកបំផុតជានិច្ច»នៅពេលដែលត្រូវសម្រេចចិត្តទិញផលិតផលពីរដែលមានមុខងារប្រហាក់ប្រហែលគ្នា ស្ទើរតែគ្រប់គ្នាផ្ដោតការចាប់អារម្មណ៍ទៅលើទំនិញដែលមានតម្លៃទាបជាងមុនគេ។ ប៉ុន្តែ តម្លៃទិញដំបូងមិនមែនជាកត្តាតែមួយគត់ដែលកំណត់ថាការចំណាយនោះសន្សំសំចៃនោះទេ។អាវយឺតតម្លៃថោកដែលឆាប់យារខូចទ្រង់ទ្រាយ ស្បែកជើងតម្លៃធូរថ្លៃដែលពាក់បានត្រឹមតែប៉ុន្មានខែក៏របើកបាត ឬសម្ភារៈប្រើប្រាស់ក្នុងផ្ទះដែលខូចដដែលៗ នឹងបង្ខំឱ្យ​យើង​ត្រូវចំណាយប្រាក់ទិញថ្មីដដែលៗជាច្រើនដង។ ផ្ទុយទៅវិញ...

សៀមរាបនឹងមាន​ព្រឹត្តិការណ៍ «ពន្លឺរាត្រីអង្គរ» រយៈពេល៣ថ្ងៃ​នៅ​ខែ​ធ្នូ​ខាង​មុខ​

ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍ «ពន្លឺរាត្រីអង្គរ» ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៦ ដើម្បីបង្ហាញសម្រស់ប្រាសាទបុរាណខ្មែរនាពេលរាត្រី តាមរយៈការរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មបុរាណ និងសិល្បៈពន្លឺ ក្នុងគោលបំណងជំរុញការទស្សនាប្រាសាទពេលយប់ និងពង្រីកផលិតផលទេសចរណ៍នៅកម្ពុជា។ នេះ​បើ​តាម​ព័ត៌មាន​ផ្សាយលើ​ហ្វេ​សប៊ុក​​របស់​ក្រ​សួង​ទេសចរណ៍​នៅ​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៦​។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា ព្រឹត្តិការណ៍នេះរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប ក្រុមហ៊ុន JTI Cambodia និងផ្នែកពាក់ព័ន្ធ។ ក្រុមការងារ​បើក​ឲ្យ​សាធារណជន...

ការគេងមិនស្កប់ល្អតែមួយយប់ អាចប៉ះពាល់ដល់ខួរក្បាលច្រើន​ថ្ងៃ

មនុស្សជាច្រើនប្រហែលជាគិតថា ការគេងមិនបានល្អតែមួយយប់ អាចស្តារឡើងវិញបានដោយគ្រាន់តែចូលគេងឱ្យបានមុនម៉ោងក្នុងប៉ុន្មានយប់បន្ទាប់។ ប៉ុន្តែការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ឥទ្ធិពលនៃទម្លាប់រស់នៅប្រចាំថ្ងៃ រួមទាំងការគេង អាចបន្តជះឥទ្ធិពលដល់មុខងារខួរក្បាលរយៈពេលជាច្រើនថ្ងៃ ឬសូម្បីតែច្រើនសប្តាហ៍។ ការសិក្សារយៈពេល១៩សប្តាហ៍ ដែលធ្វើឡើងដោយអ្នកស្រាវជ្រាវ Ana María Triana មកពីសាកលវិទ្យាល័យ Aalto ប្រទេសហ្វាំងឡង់ បានតាមដានសកម្មភាពប្រចាំថ្ងៃរបស់អ្នក​ចូល​រួម​ ដើម្បីស្វែងយល់ថា តើបទពិសោធន៍ក្នុងជីវិតប្រចាំថ្ងៃមានឥទ្ធិពលយ៉ាងដូចម្តេចទៅលើមុខងារខួរក្បាលក្នុងរយៈពេលវែង។ ការសិក្សានេះបានប្រើប្រាស់ឧបករណ៍ពាក់តាមខ្លួន និងការស្កេនខួរក្បាលដោយបច្ចេកវិទ្យា Functional Magnetic Resonance Imaging (fMRI)...

គ្រួសារវៀតណាម៖ ចំណូល​១២០០​ដុល្លារ​ក្នុង​មួយខែ ឆ្លៀត​សន្សំបាន​ជិត​១០ម៉ឺន​ដុល្លារ

នៅក្នុងសង្គមសម័យទំនើបដែលពោរពេញដោយការប្រកួតប្រជែង ការវាស់វែងតម្លៃរបស់មនុស្សម្នាក់ៗត្រូវបានគេយកទៅភ្ជាប់ជាមួយទ្រព្យសម្បត្តិ ដូចជាផ្ទះវីឡាស្ដុកស្តម្ភ និងរថយន្តទំនើបៗជិះអួតគ្នា។ ជួនកាលសុភមង្គលពិតប្រាកដមិនមែនស្ថិតនៅលើបំណុលវ័ណ្ឌកដើម្បីបំពេញភ្នែកអ្នកដទៃនោះទេ ប៉ុន្តែវាស្ថិតនៅលើការចេះគិតគូរ និងស្កប់ស្កល់។ រឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍របស់គូស្វាមីភរិយា មួយគូ ដែលមានប្រាក់ចំណូលត្រឹមតែ ៣១ លានដុង(ប្រហែល១២០០​ដុល្លារ) ក្នុងមួយខែ តែអាចសន្សំប្រាក់បានរហូតដល់ ២,៥ ប៊ីលានដុង ទាំងដែលស្នាក់នៅផ្ទះជួល បានក្លាយជាប្រធានបទដ៏ក្តៅគគុក និងជាគំរូដ៏ល្អបំផុតសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ។ ស្ថិរភាពគ្រួសារកើតចេញពីការចេះ «ស្កប់ស្កល់»យោងតាមការរៀបរាប់របស់ភរិយាវ័យ៣៦ឆ្ នាំដែលមានកូនស្រីអាយុ ១១ឆ្នាំក្នុងបន្ទុក ជីវិតគ្រួសាររបស់ពួកគេគឺមានភាពធម្មតាបំផុត...

តើអ្វីខ្លះដែលជួយឱ្យ សិទ្ធី នីកា ឈិន មុន្នីនាថ និងសាលីនដា រក្សារបៀបរស់នៅដែលល្អសម្រាប់សុខភាពបេះដូងជារៀងរាល់ថ្ងៃ?

កុំរង់ចាំរហូតដល់បេះដូងបង្ហាញសញ្ញាព្រមាន យុវជនសម័យថ្មីជាច្រើនចាប់ផ្តើមយកចិត្តទុកដាក់ថែរក្សាសុខភាពបេះដូងយ៉ាងសកម្ម តាមរយៈជម្រើសសាមញ្ញៗក្នុងជីវិតប្រចាំថ្ងៃ។ តារាសម្ដែង សិទ្ធី នីកា ឈិន មុន្នីនាថ និងអ្នកបង្កើតមាតិកា សាលីនដា បានចែករំលែកស្មារតីនេះតាមរយៈរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេ ព្រមទាំងនាំយកសារពីសៀវភៅណែនាំ “ដើម្បីបេះដូងមានសុខភាពល្អ” ឱ្យកាន់តែខិតជិតទៅក្នុងសង្គមផងដែរ។ យោងតាមអង្គការសុខភាពពិភពលោក (WHO) និងសហព័ន្ធបេះដូងពិភពលោក (WHF) ហានិភ័យនៃការកើតជម្ងឺបេះដូង ប្រមាណ ៨០% អាចការពារបាន តាមរយៈការរក្សារបៀបរស់នៅដែលមានសុខភាពល្អ ការទទួលទានអាហារូបត្ថម្ភបានត្រឹមត្រូវ និងការធ្វើចលនារាងកាយក្នុងកម្រិតសមស្រប។...
- Advertisement -spot_img