សាលា​អន្តរជាតិ​ ប៊ើខឹលី បាន​ប្រារព្ធ​ព្រឹត្តិការណ៍​ដ៏​សំខាន់​ថ្មី​មួយ​​​គឺ​ពិធី​សម្ពោធ​ជា​ផ្លូវការ​សាខា​ថ្មី​ជ្រោយ​ចង្វារ​

  • 2026-08-23 01:14:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលាអន្តរជាតិ ប៊ើខឹលី បានប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយ គឺពិធីសម្ពោធជាផ្លូវការសាខាថ្មីជ្រោយចង្វារ(ផ្លូវ6A) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា។ 6a8a4891825e4-1787447400

នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ សាលាអន្តរជាតិ ប៊ើខឹលី ដែលជាបុត្រសម្ព័ន្ធរបស់ ELT Education Group ពិតជាមានមោទនភាពណាស់ ដែលបានប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរការអភិវឌ្ឍរបស់ខ្លួន តាមរយៈពិធីសម្ពោធជាផ្លូវការនូវសាខាថ្មី ដែលជាសមិទ្ធផលនិងជាជំហានដ៏សំខាន់មួយក្នុងការពង្រីកវិសាលភាពនៃការអប់រំប្រកប ដោយគុណភាព និងស្តង់ដារអន្តរជាតិ មានទីតាំងស្ថិតនៅតំបន់ ជ្រោយចង្វារ រាជធានីភ្នំពេញ។6a8a48979adca-1787447400

ពិធីសម្ពោធនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលជាការបើកទំព័រថ្មីដ៏មានសារៈសំខាន់សម្រាប់សាលាអន្តរជាតិ ប៊ើខឹលី ក្នុងការបន្តប្តេជ្ញាចិត្តផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ ដែលជាការចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយរបស់កម្ពុជា។

ការកសាងនេះបានផ្តោតសំខាន់លើបទពិសោធជាងបីទសវត្សរ៍ក្នុងវិស័យអប់រំ

សាលាអន្តរជាតិ ប៊ើខឹលី គឺជាស្ថាប័នមួយស្ថិតក្រោម ELT Education Group ដែលជាស្ថាប័នអប់រំមានបទពិសោធ តាំងពីឆ្នាំ១៩៩៤មក។ ការដែលបានចំណាយរយៈពេលជាងបីទសវត្សរ៍មកនេះ ELT Education Group បានចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យអប់រំនៅកម្ពុជាតាមរយៈការផ្តល់ឱកាសសិក្សាដល់សិស្សានុសិស្សជាច្រើនជំនាន់ និងគាំទ្រឱ្យសិស្សអភិវឌ្ឍចំណេះដឹង ជំនាញ និងទំនុកចិត្ត ដែលចាំបាច់សម្រាប់ការរស់នៅ និងទទួលបានជោគជ័យក្នុងពិភពលោកដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ដោយឈរលើមូលដ្ឋានដ៏រឹងមាំនេះ សាលាអន្តរជាតិ ប៊ើខឹលី បានរីកចម្រើនយ៉ាងលឿនក្រោមចក្ខុវិស័យ ច្បាស់លាស់ ទិសដៅយុទ្ធសាស្ត្រ ក្រោមការដឹកនាំរបស់លោកជំទាវ បណ្ឌិត ជា នាងអេង។6a8a4893cb0d3-1787447400

បច្ចុប្បន្នសាលាអន្តរជាតិ ប៊ើខឹលី បានពង្រីកវត្តមានរបស់ខ្លួនដល់ ៣សាខា នៅទូទាំងរាជធានីភ្នំពេញ ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងការបន្តវិនិយោគលើវិស័យអប់រំនិងបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់ឱកាសសិក្សាប្រកបដោយគុណភាពដល់សហគមន៍ដែលមានភាពចម្រុះកាន់តែខ្លាំងឡើង។

ការសិក្សានៅសាខាថ្មីជ្រោយចង្វារ ផ្លូវ6A

ការបើកសាខាថ្មី នៃសាលាអន្តរជាតិ ប៊ើខឹលី ជ្រោយចង្វារ តំណាងឱ្យដំណាក់កាលថ្មីមួយទៀតនៃការរីកចម្រើនរបស់សាលា។ សាខាថ្មីនេះត្រូវបានរៀបចំឡើងដោយផ្តោតសំខាន់លើការបង្កើតបរិយាកាសសិក្សាទំនើប បំផុសគំនិត និងផ្តោតលើសិស្សជាចម្បង។ សាលាត្រូវបានបំពាក់ដោយបច្ចេកវិទ្យាអប់រំទំនើបបំផុត សម្ភារៈបរិក្ខារទំនើប និងបន្ទប់សិក្សាដែលត្រូវបានរចនាឡើងជាពិសេស ដើម្បីគាំទ្រដល់ភាពលេចធ្លោក្នុងការសិក្សា និងការអភិវឌ្ឍសិស្សឱ្យបានគ្រប់ជ្រុងជ្រោយ។ក្រៅពីថ្នាក់រៀនដ៏ទាន់សម័យ សាខាថ្មីនេះក៏ផ្តល់បរិយាកាសដែលអាចជួយឱ្យសិស្សអភិវឌ្ឍ ភាពច្នៃប្រឌិត សមត្ថភាពទំនាក់ទំនង ការសហការគ្នា ការគិតវិភាគ សមត្ថភាពរាងកាយ និងជំនាញភាពជាអ្នកដឹកនាំ។6a8a4895b236d-1787447400

កម្មវិធីសិក្សាតាមប្រព័ន្ធ Cambridge ដែលទទួលស្គាល់ជាផ្លូវការ

សាលាអន្តរជាតិ ប៊ើខឹលី មានមោទនភាពក្នុងការផ្តល់ កម្មវិធីសិក្សាតាមប្រព័ន្ធ Cambridge ដែលទទួលបានអាជ្ញាបណ្ណពេញលេញ ចាប់ពីកម្រិត Early Years រហូតដល់ AS & A Level ដោយផ្តល់ជូនសិស្សនូវការអប់រំស្តង់ដាអន្តរជាតិ ចាប់ពីវ័យកុមារតូច រហូតដល់កម្រិតមធ្យមសិក្សា។

តាមរយៈកម្មវិធីសិក្សាតាមប្រព័ន្ធ Cambridge សិស្សត្រូវបានរៀបចំឱ្យមានចំណេះដឹង និងជំនាញសិក្សាដែលទទួលស្គាល់ជាអន្តរជាតិ ដែលគាំទ្រដល់ការបន្តការសិក្សានៅសាកលវិទ្យាល័យ និងឱកាសអប់រំបន្ថែមនៅជុំវិញពិភពលោក។

ជាមួយគ្នានេះ សាលាអន្តរជាតិ ប៊ើខឹលី នៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការរក្សាអត្តសញ្ញាណ វប្បធម៌ និងតម្លៃរបស់កម្ពុជា។ សាលាមានគោលបំណងរៀបចំសិស្សឱ្យមានទំនុកចិត្តក្នុងការចូលរួម ក្នុងសង្គមសកល ខណៈពេលដែលពួកគេយល់ដឹង គោរព និងឱ្យតម្លៃចំពោះវប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា។6a8a489517ea1-1787447400

រៀបចំអនាគតសិស្សជាលក្ខណៈសកល

សាលាអន្តរជាតិ ប៊ើខឹលី ប្តេជ្ញាបង្កើតបរិយាកាសសិក្សា និងបង្រៀនប្រកបដោយគុណភាពខ្ពស់ សម្រាប់សិស្ស និងបុគ្គលិកអប់រំដែលមាន ចម្រុះជាតិសាសន៍។

ដំណើរឆ្ពោះទៅថ្ងៃអនាគត

ជាមួយនឹងការបើកសាខាថ្មី ជ្រោយចង្វារ ផ្លូវ6អា សាលាអន្តរជាតិ ប៊ើខឹលី ទន្ទឹងរង់ចាំបន្តដំណើររបស់ខ្លួនក្នុងការរីកចម្រើន ការច្នៃប្រឌិត និងឧត្តមភាពក្នុងវិស័យអប់រំ។ សាលាជឿជាក់ថា សិស្សគ្រប់រូបសមនឹងទទួលបានបរិយាកាសមួយដែលអាចឱ្យពួកគេ រៀនសូត្រ រីកចម្រើន ស្វែងយល់ពីសក្តានុពលរបស់ខ្លួន និងត្រៀមខ្លួនប្រកបដោយទំនុកចិត្តសម្រាប់អនាគត។6a8a489666866-1787447400

សាលាអន្តរជាតិ ប៊ើខឹលី នឹងបន្តធ្វើការរួមគ្នាជាមួយមាតាបិតា អាណាព្យាបាល បុគ្គលិកអប់រំ ដៃគូ និងសហគមន៍ទាំងមូល ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍយុវជនកម្ពុជា និងសិស្សអន្តរជាតិជំនាន់ថ្មី ដែលមានសមត្ថភាព និងការត្រៀមខ្លួនគ្រប់គ្រាន់ ដើម្បីបង្កើតឥទ្ធិពលវិជ្ជមានទាំងក្នុងប្រទេសកម្ពុជា និងលើឆាកអន្តរជាតិ៕

ដោយ៖ ចាន់ តារា

អត្ថបទពេញនិយម
អត្ថបទថ្មី