សំឡេងស្អកៗ បណ្តាលមកពីមូលហេតុអ្វី?
- 2026-02-09 01:01:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំឡេងស្អកៗ បណ្តាលមកពីមូលហេតុអ្វី?
ចន្លោះមិនឃើញ
សំឡេងស្អក គឺជាការផ្លាស់ប្ដូរសំលេងខុសប្រក្រតីដែលបណ្ដាលមកពីលក្ខខណ្ឌផ្សេងៗ។ សំឡេងត្រូវបានផ្លាស់ប្ដូរទៅជាគ្រល លឺខ្សាវៗឬត្បៀត។
សំឡេងស្អក អាចបណ្ដាលមកពីកក្តាមួយចំនួន ក្នុងនោះភាគច្រើនបណ្ដាលមកពីការរលាកបំពង់សំឡេងស្រួចស្រាល់ ការបង្កមកពីការរលាកផ្លូវដង្ហើមខាងលើនិងមួយចំនួនតូចបណ្ដាលមកពីការប្រើប្រាស់សំឡេងច្រើន។
សំឡេងស្អកអាចបណ្តាលមកពីមូលហេតុផ្សេងៗទៀត ដូចជា៖
ដុំពក ឬគីស នៅនឹងបំពង់សំលេង
ការច្រាលជាតិអាស៊ីតក្រពះ
អាលែកហ្ស៊ី
ការហឺតចូលនូវសារជាតិគីមី
ការជក់បារី
ជំងឺពកក
ការគ្រោះថ្នាក់ចំបំពង់សំលេង
វិបត្តិប្រព័ន្ធប្រសាទ
ដុំមហារីកបំពង់សំឡេង
បើលោកអ្នកមានបញ្ហាទាក់ទងនឹងសំឡេង សូមស្វែងរកការពិនិត្យ ពិគ្រោះ និងព្យាបាលឲ្យបានទាន់ពេលវេលា៕
ប្រភព៖ មន្ទីរពេទ្យកាលម៉ែត្រ