តើមានអ្វីកើតឡើងចំពោះរាងកាយ បើសិនជាអ្នកញ៉ាំទឹកមិនគ្រប់គ្រាន់?
- 2026-02-11 04:17:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើមានអ្វីកើតឡើងចំពោះរាងកាយ បើសិនជាអ្នកញ៉ាំទឹកមិនគ្រប់គ្រាន់?
ចន្លោះមិនឃើញ
ទឹកមានចំណែករហូតដល់ទៅ ៦០% ទៅ៧០% នៃទម្ងន់ខ្លួនយើង។ នៅពេលដែលយើងញ៉ាំទឹកក្នុងបរិមាណតិចជាងតម្រូវការរបស់រាងកាយ វានឹងបង្កឱ្យមានស្ថានភាពមួយដែលគ្រូពេទ្យហៅថា «Dehydration» ឬការខ្វះជាតិទឹក។ នៅពេលខ្វះជាតិទឹក រាងកាយនឹងផ្ដល់ជាសញ្ញាអាសន្នមួយចំនួនចំនួន។
១. ខួរក្បាលចុះខ្សោយ និងអស់កម្លាំងល្ហិតល្ហៃ
នៅពេលខ្វះជាតិទឹក សម្ពាធឈាមរបស់អ្នកនឹងធ្លាក់ចុះ ហើយលំហូរឈាមទៅកាន់ខួរក្បាលក៏យឺតជាងមុន។ វាធ្វើឱ្យអ្នកមានអារម្មណ៍ថា៖
២. បញ្ហាប្រព័ន្ធរំលាយអាហារ និងការបន្ទោបង់
ទឹកគឺជាអ្នកជួយរុញច្រានកាកសំណល់ក្នុងពោះវៀន។ បើគ្មានទឹកគ្រប់គ្រាន់ទេ លាមកនឹងប្រែជារឹង ដែលបង្កឱ្យមាន អាការៈទល់លាមក និងហើមពោះមិនឈប់ឈរ។
៣. ប៉ះពាល់ដល់តម្រងនោម និងផ្លូវទឹកនោម
តម្រងនោមត្រូវការទឹកដើម្បីលាងជម្រះជាតិពុល។ ការខ្វះជាតិទឹកយូរអង្វែងអាចបណ្តាលឱ្យ៖
យោងតាមអ្នកជំនាញវេជ្ជសាស្ត្រពី Cleveland Clinic បានបញ្ជាក់ថា ការខ្វះជាតិទឹក មិនមែនគ្រាន់តែធ្វើឱ្យអ្នកស្រេកទឹកនោះទេ។ វាប៉ះពាល់ដល់តុល្យភាពនៃសារធាតុអេឡិចត្រូឡាយដូចជា ប៉ូតាស្យូម និងសូដ្យូម ដែលចាំបាច់សម្រាប់ដំណើរការបេះដូង និងសរសៃប្រសាទ។
គន្លឹះងាយៗដើម្បីញ៉ាំទឹកឱ្យបានគ្រប់គ្រាន់
ប្រភព៖ Cleveland Clinic / EatingWell