ជីវិតទោះដល់ចំណុចសូន្យក៏គង់មានពន្លឺ សំខាន់មិនបោះបង់

  • 2026-02-17 03:17:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នកធ្លាប់មានអារម្មណ៍ថា ជីវិតរបស់អ្នកហាក់ដូចជាកែវមួយដែលធ្លាក់បែកខ្ចាយដែរឬទេ? មិនថាវាជាការបាត់បង់មនុស្សជាទីស្រឡាញ់ ការបរាជ័យក្នុងអាជីព ឬការបាក់ទឹកចិត្តដែលរកមូលហេតុមិនឃើញ... យើងម្នាក់ៗសុទ្ធតែធ្លាប់មាន 'ស្នាមប្រេះ' រៀងៗខ្លួន។

មានស្ត្រីម្នាក់ នាងតែងតែព្យាយាមលាក់បាំងរាល់ស្នាមរបួសក្នុងចិត្ត។ នាងខ្លាចថា បើអ្នកដទៃឃើញភាពមិនល្អឥតខ្ចោះរបស់នាង គេនឹងលែងឱ្យតម្លៃនាង។ នាងប្រៀបដូចជាកុលាលភាជន៍ដែលបែកបាក់ ហើយព្យាយាមយកបំណែកមកបិទភ្ជាប់ដោយភាពភ័យខ្លាច។

រហូតដល់ថ្ងៃមួយ នាងបានស្គាល់សិល្បៈជប៉ុនម្យ៉ាងហៅថា Kintsugi។ នៅទីនោះ គេមិនបោះចោលរបស់ដែលបែកនោះទេ ហើយគេក៏មិនព្យាយាមលាក់ស្នាមបែកនោះដែរ។ ផ្ទុយទៅវិញ គេប្រើ 'មាស' មកបិទភ្ជាប់ស្នាមប្រេះទាំងនោះ។

អ្នកដឹងទេ? របស់ដែលបែក ហើយជួសជុលដោយមាស វាមិនត្រឹមតែរឹងមាំជាងមុនទេ តែវាថែមទាំងមានតម្លៃ និងស្រស់ស្អាតជាងរបស់ដែលមិនដែលបែកទៅទៀត។ ព្រោះវាមានរឿងរ៉ាវ... វាមានដាននៃភាពធន់របស់វា។

កុំខ្មាសអៀននឹងស្នាមរបួសរបស់អ្នកអី។ កុំព្យាយាមធ្វើជាមនុស្សដែលល្អឥតខ្ចោះរហូតដល់ហត់នឿយ។ ស្នាមប្រេះក្នុងជីវិតរបស់អ្នក គឺជាកន្លែងដែល 'ពន្លឺ' អាចចាំងចូលទៅបាន។ ចូររៀនសះស្បើយដោយក្ដីមេត្តាចំពោះខ្លួនឯង ហើយចងចាំថា៖ អ្នកនៅតែមានតម្លៃ ទោះបីជាអ្នកធ្លាប់បែកបាក់ក៏ដោយ។

ប្រភព៖ Traditional Tyoto

ដោយ៖ ចាន់ តារា

អត្ថបទពេញនិយម
អត្ថបទថ្មី