AMAYA Kampot៖ បទពិសោធស្នាក់នៅបែបស្ងប់ស្ងាត់​ផ្សារភ្ជាប់ធម្មជាតិពិតៗ

  • 2026-03-24 03:30:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការស្នាក់នៅអាម៉ាយ៉ាកំពត (AMAYA Kampot) ជាការស្នាក់នៅប្រកបដោយភាពស្ងប់ស្ងាត់ និងផ្សារភ្ជាប់ជាមួយនឹងធម្មជាតិនៅជុំវិញលោកអ្នក។

អាម៉ាយ៉ា គឺជាកន្លែងមួយដែលពេលវេលាហាក់ដូចជាដើរយឺតៗ ហើយរាល់ដង្ហើមចេញចូលគឺទទួលនូវខ្សល់បរិសុទ្ធប្រៀបដូចជាការព្យាបាលដូច្នោះដែរ។

បច្ចុប្បន្ននេះ អាម៉ាយ៉ាកំពតកំពុងតែរៀបចំជាកញ្ចប់នៃការស្នាក់នៅដ៏ពេញលេញមួយ។ ក្នុងនោះរាល់បទពិសោធត្រូវបានចាត់ចែងយ៉ាងល្អិតល្អន់ជូនលោកអ្នកជាស្រេចក្នុងកញ្ចប់សេវាកម្មតែមួយ (All-inclusive Curated Stay ដែលរួមមានដូចជា៖

  • ការស្នាក់នៅប្រកបដោយផាសុខភាព (Refined Sanctuary)៖ បទពិសោធន៍ស្នាក់នៅក្នុងវីឡាលំហែ ដែលរចនាឡើងពោរពេញទៅដោយភាពច្នៃប្រដិត ដើម្បីផ្ដល់ជូននូវភាពស្ងប់ស្ងាត់ និងលំហរដែលផ្សារភ្ជាប់ជាមួយធម្មជាតិ។
  • ការផ្ដល់ជូនអាហារ (Full Meals)៖ រួមបញ្ចូលអាហារជារៀងរាល់ថ្ងៃ (អាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច)។
  • កម្មវិធីសុខុមាលភាព (Wellness Immersion)៖ សកម្មភាពថែទាំសុខភាព ដើម្បីជួយនូវតុល្យភាពនៃសុខភាពផ្លូវកាយ និងផ្លូវចិត្ត។

បទពិសោធន៍វិស្សមកាលចុងសប្ដាហ៍ដ៏ពិសេសនេះ មានតម្លៃចាប់ពី $២៤៥ ក្នុងម្នាក់តែប៉ុណ្ណោះ។ អាម៉ាយ៉ាកំពត រង់ចាំស្វាគមន៍លោកអ្នក មកកាន់ពិភពនៃភាពស្រស់ស្អាតបែបស្រទន់ និងស្ងប់ស្ងាត់។

ខ្យល់អាកាសត្រសៀកៗបក់កាត់រាងកាយកំពុងសម្រាក ផ្ចង់អារម្មណ៍ស្ដាប់តន្ត្រីធម្មជាតិ សំឡេងសត្វយំ ទម្រេតរាងកាយក្បែរអាងហែលទឹក មានការរៀបចំអាហារ BBQ រួចជាស្រេច រយៈពេល ២ថ្ងៃ។ វិស្សមកាលដ៏ពេញលេញនៅអាម៉ាយ៉ាកំពត របស់អ្នកនឹងទទួលបាន៖

  • រថយន្តតាក់ស៊ីឯកជនមកទទួលពីភ្នំពេញ មិនថានៅផ្ទះឬការិយាល័យ នៅថ្ងៃសុក្រ ទៅកាន់អាម៉ាយ៉ាកំពត
  • ភេសជ្ជៈពេលទៅដល់វីឡាស្នាក់ឯកជន
  • ការរៀបចំអាហារ BBQ នៅវីឡាឯកជន
  • អាហារពេលព្រឹកនៅលើភ្នំ
  • ទស្សនាកសិដ្ឋាន
  • រ៉ឺម៉កកង់បីទៅមកចូលក្រុងកំពត
  • កាហ្វេនៅអាងហែលទឹកឯកជន
  • អាហារពេលព្រឹក មុន checkout
  • រថយន្តតាក់ស៊ីឯកជនត្រឡប់មកភ្នំពេញវិញ

ខ្យល់អាកាសត្រសៀកៗបក់កាត់រាងកាយកំពុងសម្រាក ផ្ចង់អារម្មណ៍ស្ដាប់តន្ត្រីធម្មជាតិ សំឡេងសត្វយំ ទម្រេតរាងកាយក្បែរអាងហែលទឹក មានការរៀបចំអាហារ BBQ រួចជាស្រេច រយៈពេល ២ថ្ងៃ។

ការកក់វិឡាលំហែសម្រាប់ការស្នាក់នៅពិសេសនេះ គឺមានកំណត់ ដោយសារការរៀបចំនេះបានផ្តោតលើឯកជនភាព និងភាពស្ងប់ស្ងាត់របស់ភ្ញៀវដែលស្នាក់នៅ។

ព័ត៌មានបន្ថែម​ឬកក់ទុកមុន សូម​ទាក់ទងមកកាន់ (+855) 96 511 80 80 ឬតេឡេក្រាម

ដោយ៖ ចាន់ តារា

អត្ថបទពេញនិយម
អត្ថបទថ្មី