Thortok បើកទំព័រប្រវត្តិសាស្ត្រថ្មីនៃ «អនាគតអ្នកច្នៃបង្កើត ឬFuture of Creators"»៖ រួមគ្នាការពារ និងផ្សព្វផ្សាយមរតកសិល្បៈខ្មែរក្នុងពិភពឌីជីថល
- 2026-03-31 02:56:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Thortok បើកទំព័រប្រវត្តិសាស្ត្រថ្មីនៃ «អនាគតអ្នកច្នៃបង្កើត ឬFuture of Creators"»៖ រួមគ្នាការពារ និងផ្សព្វផ្សាយមរតកសិល្បៈខ្មែរក្នុងពិភពឌីជីថល
ចន្លោះមិនឃើញ
ក្នុងស្មារតី រួមគ្នាដើម្បីតម្លៃសិល្បៈជាតិ វេទិកាឌីជីថល ថតតុ-Thortok បានប្រកាសរៀបចំកិច្ចពិភាក្សាផ្ទាល់មួយក្រោមប្រធានបទ «អនាគតអ្នកច្នៃបង្កើត ឬFuture of Creators"» នៅថ្ងៃទី ០៤ មេសា ២០២៦ ខាងមុខនេះ នាទីតាំង រោងភាពយន្ត Legend នៃផ្សារទំនើបអូឡាំព្យា។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការជួបជុំរវាងអ្នកច្នៃបង្កើតនានាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរួបរួមកម្លាំងរវាងអ្នករចនា ផលិតករភាពយន្ត អ្នកថតរូបអាជីព សហគ្រិន និងសិល្បករ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីមួយដែល អាចចែករំលែកចំណេះដឹង និងការការពារសិទ្ធិសេរីភាពលើស្នាដៃច្នៃបង្កើតរបស់កូនខ្មែរ។
Thortok ជឿជាក់ថា សិល្បៈវប្បធម៌គឺជាព្រលឹងជាតិ ហើយបច្ចេកវិទ្យាគឺជាមធ្យោបាយដ៏មានឥទ្ធិពលបំផុតក្នុងការផ្សព្វផ្សាយ មរតកនេះទៅកាន់ពិភពលោក។
សូមចូលរួមជាផ្នែកមួយនៃចលនាដ៏មានអត្ថន័យនេះ ដើម្បីអនាគតដែលអ្នកច្នៃបង្កើត និងសិល្បករខ្មែរ អាចឈរជើងបានយ៉ាងរឹងមាំ និងមានមោទនភាពលើឆាកអន្តរជាតិ។
តម្លៃសំបុត្រ៖ $3.99 (ចំនួនកំណត់ត្រឹម ២០០ នាក់)
កាលបរិច្ឆេទ៖ ០៤ មេសា ២០២៦ | ១:៣០ រសៀល - ៥:០០ ល្ងាច
ចុះឈ្មោះតាមរយៈ៖ https://thortok.com/events