ញ៉ាំទុរេនច្រើនហួសអាចធ្វើឲ្យចេញអាការៈទាំងនេះ
- 2026-05-26 00:55:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញ៉ាំទុរេនច្រើនហួសអាចធ្វើឲ្យចេញអាការៈទាំងនេះ
ចន្លោះមិនឃើញ
ទុរេនត្រូវបានគេស្គាល់ថាជាស្ដេចនៃផ្លែឈើដោយសារតែរសជាតិដ៏ឈ្ងុយឆ្ងាញ់ និងមានជីវជាតិខ្ពស់។ ទោះជាយ៉ាងណា ដើម្បីញ៉ាំដោយសុវត្ថិភាព និងផ្ដល់ផលល្អដល់សុខភាព គ្នាយើងគួរយល់ដឹងពីចំណុចមួយចំនួនដែរ។
១. កុំញ៉ាំច្រើនហួសប្រមាណ
ទោះបីជាចូលចិត្តយ៉ាងណាក៏ដោយ ក៏មិនគួរញ៉ាំច្រើនពេកក្នុងពេលតែមួយដែរ។ សម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អ គួរញ៉ាំត្រឹមតែ ២ ទៅ ៣ គ្រាប់ ប៉ុណ្ណោះក្នុងមួយថ្ងៃ។ ការញ៉ាំច្រើនពេកអាចបណ្តាលឱ្យ៖
• កើនកម្ដៅក្នុងរាងកាយ៖ ធ្វើឱ្យឡើងមុន ឬក្ដៅក្នុង។
• ឡើងទម្ងន់៖ ព្រោះទុរេនមានជាតិស្ករ និងកាឡូរីខ្ពស់។
២. អ្នកដែលគួរប្រុងប្រយ័ត្ន ឬចៀសវាង
មានបុគ្គលមួយចំនួនដែលគួរកម្រិតការញ៉ាំទុរេន៖
• អ្នកជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម៖ ជាតិស្ករខ្ពស់អាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ភ្លាមៗ។
• អ្នកមានបញ្ហាតម្រងនោម៖ ព្រោះទុរេនសម្បូរទៅដោយជាតិប៉ូតាស្យូម (Potassium)។
• ស្ត្រីមានផ្ទៃពោះ៖ មិនគួរញ៉ាំច្រើនពេកទេ ព្រោះវាអាចបង្កឱ្យមានអាការៈទល់លាមក និងលើសកម្ដៅក្នុងខ្លួន។
៣. អ្វីដែលមិនគួរញ៉ាំជាមួយទុរេន
ចៀសវាងការញ៉ាំទុរេន រួមជាមួយ៖
• ភេសជ្ជៈមានជាតិអាល់កុល (ស្រា ឬប៊ីយែរ)៖ វាអាចបណ្តាលឱ្យក្ដៅខ្លួនខ្លាំង ណែនទ្រូង ឬសន្លប់។
• ភេសជ្ជៈមានជាតិកាហ្វេអ៊ីន (កាហ្វេ)៖ អាចធ្វើឱ្យបេះដូងលោតញាប់ និងពិបាករំលាយអាហារ។
• អាហារហឹរ៖ ដូចជាម្ទេស ឬខ្ទឹមស ព្រោះវានឹងកាន់តែបង្កើនកម្ដៅក្នុងរាងកាយ។
៤. របៀបញ៉ាំដើម្បីឱ្យមានតុល្យភាព
• ញ៉ាំផ្លែឈើត្រជាក់ៗបន្ថែម៖ ក្រោយញ៉ាំធុរេន រួច យើងគួរញ៉ាំផ្លែឈើដែលមានធាតុត្រជាក់ដូចជា មង្ឃុត ឬ ទឹកក្រូចឆ្មារ ដើម្បីជួយសម្រួលកម្ដៅ។
• ផឹកទឹកឱ្យបានច្រើន៖ ជួយឱ្យរាងកាយបញ្ចេញជាតិពុល និងកាត់បន្ថយភាពក្ដៅ។
៥. ការជ្រើសរើស និងការរក្សាទុក
• ជ្រើសរើសផ្លែដែលទុំធម្មជាតិ មិនមានប្រើថ្នាំបាញ់ដើម្បីឱ្យទុំ។
• ប្រសិនបើញ៉ាំមិនអស់ គួរដាក់ក្នុងប្រអប់បិទជិត ហើយរក្សាទុកក្នុងទូទឹកកក ដើម្បីកុំឱ្យក្លិនប៉ះពាល់ដល់អាហារផ្សេងទៀត។
សង្ឃឹមថាគ្រួសារបងប្អូននឹងរីករាយជាមួយផ្លែធុរេនដ៏មានរសជាតិ ដោយរក្សាបាននូវសុខភាពល្អជានិច្ច!
ប្រភព៖ kenh14