DurianX ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ SuperApp ដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយសហគ្រិនខ្មែរ
- 2026-06-02 10:25:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
DurianX ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ SuperApp ដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយសហគ្រិនខ្មែរ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Durian Inn បានប្រកាសជាផ្លូវការនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ អំពីការដាក់ឱ្យដំណើរការ DurianX ដែលជា កម្មវិធីទូរស័ព្ទទំនើប លំដាប់ខ្ពស់ នៅកម្ពុជាអភិវឌ្ឍដោយសហគ្រិនខ្មែរ។ កម្មវិធីទូរស័ព្ទទំនើបត្រូវបានបង្កើតឡើងដើម្បីរួមចំណែកការអភិវឌ្ឍន៏វិស័យឌីជីថលរបស់កម្ពុជា តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងអ្នកប្រើប្រាស់ អាជីវករ និងអ្នកដឹកជញ្ជូន ឱ្យស្ថិតនៅក្នុងប្រព័ន្ធអេកូឌីជីថលតែមួយ ដែលមានប្រសិទ្ធភាពខ្ពស់ និងដំណើរការប្រកបដោយទំនុកចិត្ត។
DurianX ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងមានការអភិវឌ្ឍន៏នៅលើទីផ្សារកម្ពុជា។ ក្រុមការងាររបស់យើងមានការសម្រិតសម្រាំងក្នុងការអភិវឌ្ឍន៏កម្មវិធីទូរស័ព្ទទំនើបនេះ ដោយផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រង់ឌីជីថលដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់អាជីវកម្ម ជាពិសេសអ្នកដឹកជញ្ជូនលើគ្រប់វិស័យដើម្បីធានាថាការប្រើប្រាស់របស់ពួកគាត់មានភាពងាយស្រួល។ 
អ្វីដែលធ្វើឱ្យ DurianX ខុសប្លែកពី App ដទៃ គឺមានពាក់មុខងារ “Bong X” ដែលជាជំនួយការបញ្ញាសិប្បនិម្មិតអាចជួយអ្នកប្រើប្រាស់ស្វែងរកម្ហូបអាហារ និងភេសជ្ជៈបានយ៉ាងងាយស្រួល។ ដោយគ្រាន់តែស្កេនរូបភាព ឬនិយាយជាសំឡេង ជាភាសាខ្មែរ ឬភាសាអង់គ្លេស ក៏ដូចជាការសន្ទនាជាមួយមនុស្សពិត នោះ Bong X នឹងជួយណែនាំជម្រើសអាហារ និងភេសជ្ជៈដែលសមស្របទៅតាមចំណង់ចំណូលចិត្តរបស់អ្នកភ្លាមៗ។
ការប្រកាសដាក់ឱ្យដំណើរការនេះ តំណាងឱ្យចំណុចរបត់ដ៏សំខាន់មួយសម្រាប់វិស័យសេដ្ឋកិច្ច និង បច្ចេកវិទ្យា ឌីជីថលនៅកម្ពុជា ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ បង្កើតដោយសហគ្រិនខ្មែរ ប៉ុន្តែ DurianX មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយកម្មវិធីទូរស័ព្ទទំនើបថ្នាក់អន្តរជាតិ។ DurianX កំពុងជំរុញការអភិវឌ្ឍន៏ និងឯករាជ្យភាពបច្ចេកវិទ្យារបស់កម្ពុជា ជាពិសេសវាបានបង្ហាញពីសមត្ថភាពកម្រិតស្តង់ដានៃអ្នកច្នៃប្រឌិតខ្មែរ។
លោក ឆន សុភ័ក្ត្រា អគ្គនាយកបច្ចេកវិទ្យា និងផលិតផល នៃ DurianX បានមានប្រសាសន៍ថា៖ “បេសកកម្ម របស់ DurianX គឺអភិវឌ្ឍប្រព័ន្ធអេកូឌីជីថលសម្រាប់ប្រជាជនកម្ពុជាប្រកបដោយទំនុកចិត្ត និងមិនអាចខ្វះបាន។ តាមរយៈ DurianX យើងនឹងជួយអ្នកប្រើប្រាស់កាត់បន្ថយ ឬឈប់ពឹងផ្អែកលើកម្មវិធីទូរស័ព្ទទំនើបរបស់បរទេស យើងធានាថា សេដ្ឋកិច្ច និង បច្ចេកវិទ្យាឌីជីថលរបស់កម្ពុជានៅតែមានភាពរឹងមាំ អាចពឹងផ្អែកលើខ្លួនឯង ដែលអភិវឌ្ឍ និងបង្កើតដោយប្រជាជនខ្មែរយើង ព្រោះយើងកំពុងផ្តល់ជូននូវបច្ចេកវិទ្យាទំនើបចុងក្រោយ គុណភាពសេវាកម្មកម្រិតស្តង់ដារ និងគុណតម្លៃពិសេសដែលត្រូវបានរចនាឡើងសម្រាប់សហគមន៍កម្ពុជា”។
លោកបានបន្ថែមថា៖“ប្រជាជនខ្មែរយើងមានទេពកោសល្យ សមត្ថភាព និងចក្ខុវិស័យ ក្នុងការអភិវឌ្ឍន៏កម្មវិធីទូរស័ព្ទដៃទំនើបកម្រិតពិភពលោកដោយខ្លួនឯង និងបង្កើតឱកាសជាច្រើនសម្រាប់អាជីវករ អ្នកដឹកជញ្ជូនអាជីព និងសហគមន៍ក្នុងស្រុក តាមរយៈនវានុវត្តន៍បច្ចេកវិទ្យាដែលបង្កើតឡើងសម្រាប់កម្ពុជាដោយសហគ្រិនខ្មែរ”។ លោក ឆន សុភ័ក្ត្រា ក៏បានលើកឡើងទៀតថា៖“DurianX យល់ច្បាស់ពីបញ្ហាប្រឈមរបស់អាជីវកម្មក្នុងស្រុក និងអ្នកដឹកជញ្ជូន ពីព្រោះយើងគឺជាផ្នែកមួយនៃសហគមន៍ដូចគ្នា។ ហេតុនេះហើយទើប DurianX ផ្តោតសំខាន់ទៅលើការផ្តល់ដំណោះស្រាយជាក់ស្តែង ឱកាសប្រកបដោយសមធម៌ ការគាំទ្រដែលសមស្របទៅនឹងទីផ្សារកម្ពុជា ដើម្បីជួយឱ្យអាជីវកម្មទាំងអស់មានការរីកចម្រើនជាលំដាប់”។
“DurianX មិនត្រឹមតែជាកម្មវិធីទូរស័ព្ទដៃទំនើបសម្រាប់តែបម្រើវិស័យដឹកជញ្ជូន ម្ហូបអាហារ និង សេវាបញ្ញើរហ័សតែប៉ុណ្ណោះទេ តែយើងជាកម្មវិធីទំនើបកម្មមួយត្រូវបានអភិវឌ្ឍឡើងដើម្បីលើកកម្ពស់ស្តង់ដារសេវាកម្មតាមតម្រូវការទូទាំងប្រទេស។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបព្រមទាំងផ្តល់ភាពសាមញ្ញនិងងាយស្រួលដល់អ្នកប្រើប្រាស់ DurianX ធានាបាននូវការដឹកជញ្ជូនដែលលឿន រហ័ស សុវត្ថិភាព និងទំនុកចិត្តខ្ពស់ពីសំណាក់អ្នកប្រើប្រាស់។” 
ទោះបី DurianX ជាកម្មវិធីទូរស័ព្ទដៃទំនើប ដែលផ្តល់សេវាកម្មតាមកម្រិតស្តង់ដារក៏ដោយ ប៉ុន្តែ DurianX នៅតែប្តេជ្ញាផ្តល់ជូននូវគោលការណ៍តម្លៃដែលមានការប្រកួតប្រជែង ផ្តល់អត្ថប្រយោជន៍អតិបរមាដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។
សម្រាប់អ្នកប្រើប្រាស់៖ តម្លៃសេវាដឹកជញ្ជូនសមរម្យ ដែលមានអាហារសម្បូរបែប ច្រើនជម្រើស និងសេវាដឹកជញ្ជូនដែលមានការប្រកួតប្រជែង។
សម្រាប់អាជីវករ និងដៃគូអាជីវកម្ម៖ យើងបានដាក់ចេញនូវសេវាប្រកបដោយសមធម៌ ដើម្បីជួយអាជីវកម្មក្នុងស្រុកឱ្យរីកចម្រើនប្រកបដោយចីរភាព។
សម្រាប់អ្នកដឹកជញ្ជូន៖ យើងបានរិះរកនូវគ្រប់មធ្យោបាយធ្វើយ៉ាងណាដើម្បីឱ្យចំណូលបងប្អូនកាន់តែខ្ពស់ ម៉ោងការងារដែលមានភាពបត់បែន និងការគាំទ្រពីក្រុមការងាររបស់យើងយ៉ាង យកចិត្តទុកដាក់ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុរបស់បងប្អូន។
ខណៈដែលសហគ្រិនក្នុងស្រុកកាន់តែច្រើនកំពុងប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ កម្មវិធីទូរស័ព្ទដៃទំនើបដែលអភិវឌ្ឍដោយសហគ្រិនខ្មែរ ដូចជា DurianX កំពុងបង្ហាញពីសក្តានុពល និងដំណោះស្រាយផ្នែកឌីជីថលដែលមានប្រសិទ្ធភាព និងអាចប្រកួតប្រជែងបានទាំងក្នុងស្រុក និងក្នុងតំបន់។
យើងជឿជាក់ថា បច្ចេកវិទ្យា មិនត្រឹមតែបង្កើនការទំនាក់ទំនងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សហគមន៍ គាំទ្រអាជីវកម្មក្នុងស្រុក និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់អនាគតរបស់កម្ពុជា តាមរយៈការបង្កើតឱកាសការងារកាន់តែច្រើន ជាលទ្ធផលវានឹងធ្វើឱ្យសង្គមរបស់យើងរីកចម្រើនទៅតាមនេះផងដែរ។
ជាមួយនឹងការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ DurianX យើងសូមស្វាគមន៍អាជីវករ អ្នកដឹកជញ្ជូន និងអ្នកប្រើប្រាស់ទូទាំងប្រទេសកម្ពុជា សូមចូលរួមជាមួយ DurianX និងក្លាយជាផ្នែកមួយនៃដំណើរកំណើនឌីជីថលថ្មីរបស់កម្ពុជាយើង។
ទំនួលខុសត្រូវសង្គមរបស់ DurianX៖ “កម្មវិធីទូរស័ព្ទដៃទំនើបសហគ្រិនខ្មែរ សម្រាប់ប្រជាជនខ្មែរ”
គោលដៅរបស់យើង មិនត្រឹមតែផ្តល់ដំណោះស្រាយបញ្ហាប្រចាំថ្ងៃរបស់ប្រជាជនយើងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាកម្លាំងចលករជំរុញសេដ្ឋកិច្ចជាតិ និងសហគមន៍ តាមរយៈការបង្កើតឱកាសការងារជាច្រើនសម្រាប់អ្នកដឹកជញ្ជូន និងអ្នកជំនាញឌីជីថល។ DurianX និងបណ្តាញដៃគូផ្គត់ផ្គង់របស់យើង កំពុងផ្តល់សេវាទាំងនៅតំបន់ទីក្រុង និងជនបទ ដើម្បីបង្កើតការទំនាក់ទំនងឱ្យកាន់តែជីតស្និទ្ធជាមួយសហគមន៍ទូទាំងប្រទេសឱ្យកាន់តែស្និទ្ធស្នាលជាងមុន។
អំពី DurianX
DurianX គឺជា SuperApp ដែលអភិវឌ្ឍដោយសហគ្រិនខ្មែរ ដើម្បីលើកកម្ពស់អាជីវកម្មក្នុងស្រុក បងប្អូនដឹកជញ្ជូនអាជីព និងសហគមន៍ តាមរយៈការផ្តល់សេវាឌីជីថលប្រកបដោយនវានុវត្តន៍ ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ទីផ្សារកម្ពុជា។
សេវាកម្មរបស់ DurianX រួមមាន៖ សេវាដឹកជញ្ជូនអាហារ និងគ្រឿងទេស, សេវាដឹកជញ្ជូនបញ្ញើរហ័ស សេវាដឹកអ្នកដំណើរ ប្រព័ន្ធឌីជីថលសម្រាប់ជំរុញកំណើនអាជីវកម្ម និងសេវាកម្មជាច្រើនទៀត ដែលរួមបញ្ចូលគ្នាក្នុងប្រព័ន្ធអេកូឌីជីថលតែមួយ។
ខណៈពេលដែលវិស័យឌីជីថលកំពុងមានការរីកចម្រើននៅកម្ពុជា ជាមួយគ្នានេះផងដែរ DurianX ត្រូវបានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ ដើម្បីក្លាយជាដៃគូអភិវឌ្ឍឌីជីថលរយៈពេលវែងសម្រាប់ប្រទេសជាតិ។
DurianX ត្រូវបានអភិវឌ្ឍឡើង ដើម្បីបង្កើតឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព ជួយដល់សហគ្រាសខ្នាតតូច និងមធ្យម (MSMEs) ក្នុងការធ្វើឌីជីថលកម្មប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ខណៈពេលដែលផ្តល់ឱកាសការងារជាច្រើនដែលមានភាពបត់បែន និងប្រកួតប្រជែងសម្រាប់អ្នកប្រើប្រាស់តាមតម្រូវការ។ លោកអ្នកអាចទាញយក DurianX នៅលើប្រព័ន្ធ iOS និង Android។
មោទនភាពសហគ្រិនខ្មែរដែល មានសម្ថភាពបង្កើតប្រព័ន្ធអេកូឌីជីថល ដើម្បីជំរុញការអភិវឌ្ឍន៏វិស័យឌីជីថល និងលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធឌីជីថលចំពោះអាជីវករ អ្នកដឹកជញ្ជូន និងអ្នកប្រើប្រាស់ទូទាំងប្រទេស។
សម្រាប់ព័ត៌មានបន្ថែម៖ លោក ហ៊ន ស៊ុនឡាយ អ្នកគ្រប់គ្រងផ្នែកទីផ្សារផលិតផល នៃ DurianX ទូរស័ព្ទ៖ 077 950 088