ថតតុ(thortok ) ប្រកាសដាក់ឱ្យប្រើប្រាស់គេហទំព័រជាផ្លូវការ ដើម្បីគាំទ្រសិល្បករខ្មែរ និងអ្នកច្នៃប្រឌិតជុំវិញពិភពលោក

  • 2026-04-05 06:32:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំសម្រាប់សហគមន៍អ្នកច្នៃប្រឌិត «អនាគតអ្នកច្នៃបង្កើត ឬ Future of Creators» ដែលបានរៀបចំកាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៦ នាទីតាំង រោងភាពយន្ត Legend ផ្សារទំនើបអូឡាំព្យា បានបញ្ចប់ទៅយ៉ាងជោគជ័យលើសពីការរំពឹងទុក ជាមួយការចូលរួមយ៉ាងកុះករពីសំណាក់សិល្បករ ចរនាករ ផលិតករ អ្នកច្នៃបង្កើត និងសហគ្រិនឌីជីថលជាង ២០០ រូប។ 69d20060dabfc-1775370300

ចំណុចលេចធ្លោបំផុតនៃព្រឹត្តិការណ៍នេះ គឺការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រ [thortok.com] (http://thortok.com/) ដែលជាបេសកកម្មដ៏ចម្បងរបស់លោក នុត ពិណ្ណរិទ្ធី ស្ថាបនិក និងជាអគ្គនាយក ថតតុ ក្នុងការបង្កើត ផ្ទះឌីជីថលមួយដ៏ទំនើប និងមានសុវត្ថិភាពបំផុតសម្រាប់អ្នកច្នៃប្រឌិត។69d2005b38636-1775370300

គេហទំព័រ ថតតុ thortok ត្រូវបានបង្កើតឡើងក្នុងគោលបំណងច្បាស់លាស់គឺដើម្បីបម្រើដល់សហគមន៍អ្នកច្នៃប្រឌិតខ្មែរ ហើយត្រូវបានរៀបចំឡើងជាលក្ខណៈអន្តរជាតិ ក្នុងការនាំសិល្បៈកម្ពុជា ឆ្ពោះទៅកាន់ពិភពលោក។ 69d20059e2d48-1775370300

ស្ថាបនិកថតតុ លោក នុត ពិណ្ណរិទ្ធី បានមានប្រសាសន៍ថា៖ «ថតតុ មិនមែនគ្រាន់តែជាវេទិកាមួយសម្រាប់កម្ពុជានោះទេប៉ុន្តែវាគឺជាស្ពានចម្លងសិល្បៈខ្មែរទៅកាន់ឆាកអន្តរជាតិ។ យើងបើកទ្វារស្វាគមន៍ សិល្បករ ចរនាករខ្មែរ មកពីគ្រប់ទិសទី ដើម្បីមកជួបជុំគ្នា ចែករំលែក និងរីកចម្រើនជាមួយគ្នា ក្នុងពិភពឌីជីថលដែលគ្មានព្រំដែន»។69d2005c7052d-1775370300

ព្រឹត្តិការណ៍ «អនាគតអ្នកច្នៃបង្កើត ឬ Future of Creators» បានបញ្ចប់ទៅដោយស្នាមញញឹម និងក្ដីសង្ឃឹមថ្មី។ ជាមួយនឹងការបើកដំណើរការគេហទំព័រ ជាផ្លូវការនេះ ថតតុ បានត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយជាដៃគូដ៏រឹងមាំបំផុតសម្រាប់អ្នកច្នៃប្រឌិតគ្រប់រូប មិនថានៅក្នុងប្រទេសកម្ពុជា ឬនៅទីកន្លែងណាក៏ដោយនៅលើសកលលោក។69d2005f4ef0d-1775370300

សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះជាអ្នកបង្កើតមាតិកា សូមចូលទៅកាន់៖ thortok

ដោយ៖ ចាន់ តារា

អត្ថបទពេញនិយម
អត្ថបទថ្មី