អ្នក​ដឹង​ទេ​រោង​ភាព​យន្ត​ Sabay មាន​សាល ScreenX ធំ​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​

  • 2026-07-31 10:58:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះ Sabay Cinema បានប្រកាសពីសាល ScreenX ចំនួន 499 កៅអី នៅ AEON Mall មានជ័យ ថាជាសាល ScreenX ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងស្ថិតក្នុងចំណោមសាលធំបំផុតនៅអាស៊ី ខណៈដែលសាល ScreenX ភាគច្រើននៅអាស៊ីមានចំណុះកៅអីត្រឹមតែប្រមាណ ក្រោម ៣០០កៅអី ដែលមិនទាន់អាចផ្តល់នូវបទពិសោធន៍ដូចសាលធំបានទេ។6a6c7ac07577b-1785494160

ScreenX ជាបច្ចេកវិទ្យាដែលបង្កើតឡើងដោយក្រុមហ៊ុន CJ 4DPLEX ប្រទេសកូរ៉េខាងត្បូង គឺជាទម្រង់ស្គ្រីនភាពយន្តបែបទស្សនីយភាព ដែលពង្រីករូបភាពលើស្គ្រីន ៣ខាង គ្របដណ្តប់មុំមើលដល់ទៅ ២៧០ដឺក្រេ ធ្វើឱ្យទស្សនិកជនមានអារម្មណ៍ជ្រមុជចូលក្នុងសាច់រឿងទាំងសងខាង។ សាល ScreenX នៅ Aeon mall មានជ័យរបស់ Sabay អាចផ្ទុកភ្ញៀវបានរហូតដល់ ៤៩៩នាក់ ក្លាយជាសាល ScreenX ធំបំផុតនៅក្នុងអាស៊ីអាស៊ីអាគ្នេយ៍​។

ការប្រកាសនេះកើតឡើងក្នុងឱកាសដែល Sabay Cinema ស្វាគមន៍ភាពយន្តធំបំផុតមួយប្រចាំឆ្នាំនេះ គឺ Spider-Man: Brand New Day ដែលចាក់បញ្ចាំងចាប់ផ្តើមថ្ងៃនេះ ៣០ កក្កដា ២០២៦។ សាច់រឿងលើកទី៤របស់ Peter Parker នឹងបង្ហាញនៅលើសាលធំបំផុតរបស់ Sabay ដែលផ្តល់ឱកាសដល់ទស្សនិកជនឱ្យទទួលបទពិសោធន៍សកម្មភាពនៅក្នុងភាពយន្តជាមួយ Spider-man ដែរ។6a6c7abfbf9e4-1785494160

លោក គឹមហួរ អ្នកគ្រប់គ្រងផ្នែកទីផ្សារ នៃ Sabay Cinema មានប្រសាសន៍ថា៖ “នេះមិនមែនគ្រាន់តែជាសាលធំជាងមុននោះទេ វាជាសារមួយអំពីទិសដៅនៃឧស្សាហកម្មភាពយន្តកម្ពុជា។ គ្មានវិធីល្អប្រសើរជាងការចាប់ផ្តើមចំណុចសំខាន់នេះជាមួយភាពយន្តធំដូចជា Spider-Man: Brand New Day ទេ។ យើងចង់ឱ្យទស្សនិកជននៅទីនេះទទួលបានទម្រង់ភាពយន្តលំដាប់ពិភពលោក និង បទពិសោធន៍ដ៏អស្ចារ្យមួយភាពយន្តធំៗ ដូចប្រទេសជាមានដទៃដែរ។”

សាល ScreenX នេះជាផ្នែកមួយនៃការវិនិយោគបច្ចេកវិទ្យាទូទាំងបណ្តាញរបស់ Sabay Cinema ដែលរួមមាន IMAX Laser និងប្រព័ន្ធសំឡេង Dolby Atmos បន្ទាប់ពីម៉ាកយីហោនេះបានក្លាយជាកម្មសិទ្ធិខ្មែរទាំងស្រុងនៅខែមីនា ២០២៦។

Sabay Cinema ជាបណ្តាញរោងភាពយន្តឈានមុខគេនៅកម្ពុជា ដែលដំណើរការសាខានៅភ្នំពេញ សៀមរាប និងប៉ោយប៉ែត ក្រោមកម្មសិទ្ធិខ្មែរ១០០%។ ក្រុមហ៊ុននេះនាំយកបច្ចេកវិទ្យាភាពយន្តលំដាប់ពិភពលោក រួមមានសាល ScreenX និង IMAX with Laser មកកាន់ទស្សនិកជនកម្ពុជា។

ទស្សនា ចុចទីនេះ

អត្ថបទ៖ តារា

អត្ថបទពេញនិយម
អត្ថបទថ្មី