ការបើកជួលជាផ្លូវការនៃគម្រោង Auto City មជ្ឈមណ្ឌលយានយន្តថ្មីសន្លាងតាមបណ្ដោយ​ផ្លូវ​៦០ម៉ែត្រ

  • 2026-08-04 07:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីបើកជួលជាផ្លូវការរបស់ Auto City ដែលជាមជ្ឈមណ្ឌលមានទីតាំងshowroomច្រើនជំរើសសំរាប់ដាក់បង្ហាញរថយន្ត សម្រាប់ជួល និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីសន្លាងនៅលើផ្លូវ ៦០ម៉ែត្រ ដែលជាមហាវិថីដ៏មានសក្តានុពលខ្ពស់សម្រាប់ម្ចាស់អាជីវកម្មលក់រថយន្ត។ 6a71939ccd95b-1785828240

ទន្ទឹមនឹងនេះផងដែរ ក្នុងកម្មវិធីនាថ្ងៃនេះក៏មានពិធីចុះហត្ថលេខាលើ អនុស្សារណៈនៃការយោគយល់គ្នាជាផ្លូវការ រវាងក្រុមហ៊ុន Auto City ជាមួយ Q Fast EV Power ដើម្បីចូលរួមបង្កើតនូវហេដ្ធារចនាសម្ពន្ធ័ EV Charger ដល់ធំជាងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។6a71939aa7fc9-1785828240

ការបើកជួលជាផ្លូវការនេះប្រារព្ធឡើងនៅ ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៦ សម្រាប់ការបើកជួលទីតាំងសម្រាប់គ្រប់ម៉ាកយីហោរថយន្ត។

ក្នុងដំណើរនៃការបើកជួលជាផ្លូវការនេះ ភ្ញៀវទាំងអស់ត្រូវបានអញ្ជើញឱ្យចូលរួមទស្សនា និងស្វែងយល់ពី គម្រោងប្លង់របស់ Auto City ដែលរៀបចំឡើងយ៉ាងពិសេសសម្រាប់ ៖

● ក្រុមហ៊ុននាំចូល និងឃ្លាំងលក់រថយន្តគ្រប់ប្រភេទ

● មជ្ឈមណ្ឌលថែទាំ ជួសជុល និងលាងរថយន្ត

● ឃ្លាំងស្តុករថយន្ត និងទីតាំងទម្លាក់កុងទីន័រ

● ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

● ហាងកាហ្វេ ភោជនីយដ្ឋាន និងម៉ាត

Auto City ត្រូវបានប្រមូលផ្តុំហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មជាច្រើននៅក្នុងទីតាំងតែមួយ។ 6a71939d7e34e-1785828240

គម្រោងមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត Auto City ត្រូវបានរចនាឡើងជាប្រព័ន្ធអេកូឡូស៊ី និងប្រមូលផ្តុំហេដ្ឋារចនាសម្ព័ន្ធ សរុបគ្របដណ្តប់លើផ្ទៃដីចំនួន៥ហិចតានិងសេវាកម្មជាច្រើននៅក្នុងទីតាំងតែមួយ ដើម្បីគាំទ្រទៅលើអាជីវកម្ម ទិញ លក់រថយន្តទាំងមូល រួមមាន៖

● ទីតាំងដាក់បង្ហាញរថយន្តបែបព្រីមៀម ទំនើប ច្រើនជម្រើស (Premium Showroom)

● ឃ្លាំងលក់រថយន្ត ឬ យានដ្ឋានស្តង់ដារ

● មជ្ឈមណ្ឌលសេវាកម្ម និងថែទាំរថយន្ត

● ទីធ្លាធំទូលាយសម្រាប់រក្សាទុករថយន្ត

● ផ្លូវ និងទីធ្លាសម្រាប់ផ្ទុក និងដឹកជញ្ជូនរថយន្តបានយ៉ាងងាយស្រួល

● ស្ថានីយសាកថ្មរថយន្តអគ្គិសនី (EV Charging Station) ដ៏ធំជាងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា

● សេវាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្រាប់ការផ្តល់ហិរញ្ញប្បទានទិញរថយន្ត

● ហាងកាហ្វេ និងភោជនីយដ្ឋាន ដើម្បីបង្កើនបទពិសោធន៍និងភាពងាយស្រួលដល់អតិថិជន6a71939b789e9-1785828240

ប្រសាសន៍ពីអគ្គនាយកនៃ គម្រោងមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត Auto City

លោក លី ជុងហេង អគ្គនាយកនៃគម្រោងមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត Auto City បានមានប្រសាសន៍ថា «Auto City ដែលកំពុងឈានទៅរកការអភិវឌ្ឍ សម្រាប់ភាគខាងត្បូងនៃរាជធានីភ្នំពេញត្រូវបានបង្កើតឡើងក្នុងគោលបំណងក្លាយជាមជ្ឈមណ្ឌលអាជីវកម្មយានយន្តឈានមុខគេនៅកម្ពុជា។ យើងយល់ថាអតិថិជនសម័យថ្មីមិនត្រឹមតែចង់បានកន្លែងសម្រាប់ពិនិត្យមើលរថយន្តប៉ុណ្ណោះទេ ប៉ុន្តែពួកគេចង់បានភាពងាយស្រួល ទំនុកចិត្ត និងបទពិសោធន៍ទិញរថយន្តដែលមានស្តង់ដារខ្ពស់ និងសេវាកម្មថែទាំ និងជួសជុលរថយន្តគ្រប់ជ្រុងជ្រោយ។ ដូច្នេះ ចក្ខុវិស័យរបស់យើង គឺផ្តល់ជូនដល់ក្រុមហ៊ុនរថយន្តនូវទីតាំងអាជីវកម្មដ៏មានសក្ដានុពល និងប្រព័ន្ធអេកូឡូស៊ីដ៏ពេញលេញ ដែលអាចជួយពង្រីកអាជីវកម្ម និងបង្កើនប្រសិទ្ធភាពជូនដល់អតិថិជន។»6a7195673c5cf-1785828660

កម្មវិធីប្រូម៉ូសិនពិសេសសម្រាប់អតិថិជនដែលកក់ទីតាំង

ដើម្បីអបអរសាទរការបើកដំណើរការដាក់ជួលជាផ្លូវការ មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត Auto Cityកំពុងផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់អតិថិជនដែលកក់ទីតាំងមុនគេ៖

● កក់ត្រឹម ១ ០០០ ដុល្លារអាមេរិក ទទួលបានកញ្ចប់អត្ថប្រយោជន៍សរុបមានតម្លៃ ៣ ០០០ ដុល្លារអាមេរិក

● កក់ត្រឹម ២ ០០០ ដុល្លារអាមេរិក ទទួលបានកញ្ចប់អត្ថប្រយោជន៍សរុបមានតម្លៃ ៦ ០០០ ដុល្លារអាមេរិក

សម្រាប់ព័ត៍មានលម្អិត សូមធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០១២ ៤១ ២៦ ៧៨។6a71939c3823e-1785828240

អំពី Auto City

Auto City គឺជាគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មសម្រាប់វិស័យយានយន្ត ដែលមានទីតាំងស្ថិតនៅលើមហាវិថី ៦០ ម៉ែត្រ រាជធានីភ្នំពេញ។ គោលដៅតែមួយដែលមាន Showroom នឹង ឃ្លាំងលក់រថយន្តគ្រប់ប្រភេទទំហំចាប់ពី ៤៨០ដល់ ១ពាន់ជាងម៉ែត្រការ៉េ រួមមាន Retail Plaza ចំនួន ២០ យូនីត សរុបគ្របដណ្តប់លើផ្ទៃដីចំនួន ៥ ហិចតា។

រាល់សេវាកម្មដែល ទាក់ទងនឹងរថយន្ត ស្ថិតនៅក្នុងទីតាំងតែមួយ រួមមាន ការលក់ ការជួសជុល ធនាគារ មីក្រូហិរញ្ញវត្ថុ សេវា ហិរញ្ញវត្ថុផ្សេងៗ ឃ្លាំងស្តុករថយន្ត និងទីតាំងទម្លាក់កុងទីន័រ​។ គម្រោងនេះត្រូវបានរចនាឡើង​ជាពិសេសសម្រាប់វិស័យយានយន្ត ដោយរួមបញ្ចូលទីតាំងដាក់បង្ហាញរថយន្តលំដាប់ព្រីមៀម មជ្ឈមណ្ឌលសេវាកម្ម និងថែទាំរថយន្ត ទីធ្លារក្សាទុករថយន្ត ស្ថានីយសាកថ្មរថយន្តអគ្គិសនី សេវាហិរញ្ញវត្ថុ ហាងកាហ្វេ និងភោជនីយដ្ឋាននៅក្នុងទីតាំងតែមួយ។ Auto Cityប្តេជ្ញាបង្កើតប្រព័ន្ធអេកូឡូស៊ីយានយន្តទំនើប ដែលគាំទ្រកំណើនអាជីវកម្ម និងផ្តល់បទពិសោធន៍ដ៏ល្អបំផុតដល់ទាំងក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងអតិថិជនដែលជាអ្នកប្រើប្រាស់ផ្ទាល់៕

អត្ថបទ៖ តារា

អត្ថបទពេញនិយម
អត្ថបទថ្មី