PINEX AGRO នាំស្វាយចន្ទីកម្ពុជាឡើងឆាកអន្តរជាតិ ក្នុងកម្មវិធី IMPACT GALLERIA TOKYO 2026

  • 2026-08-06 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកស្រី ពិន ភិរម្យ អគ្គនាយិកានៃក្រុមហ៊ុន UNI Holding និងជា​នាយិកាប្រតិបត្តិ​នៃ​​ក្រុមហ៊ុន PINEX AGRO Co., Ltd. បាននាំយកសក្តានុពលវិស័យស្វាយចន្ទីកម្ពុជា ទៅបង្ហាញលើឆាកអន្តរជាតិ បន្ទាប់ពីត្រូវបានជ្រើសរើសជា បេក្ខភាព Top 10 នៃពានរង្វាន់ IMPACT GALLERIA AWARD 2026 និងបានតំណាងឱ្យកម្ពុជាចូលរួមកម្មវិធី IMPACT GALLERIA TOKYO 2026 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។6a7344d7b6dbc-1785939120

នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ លោកស្រីបានធ្វើបទបង្ហាញអំពីគំរូអាជីវកម្ម ចក្ខុវិស័យរបស់ PINEX AGRO និងសក្តានុពលដ៏ធំធេងនៃ វិស័យស្វាយចន្ទីកម្ពុជា ទៅកាន់វិនិយោគិន ដៃគូអាជីវកម្ម និងថ្នាក់ដឹកនាំសហគមន៍ ធុរកិច្ចអន្តរជាតិ។6a7344d88e111-1785939120

ស្វែងយល់ពីឱកាសនៃវិស័យស្វាយចន្ទីកម្ពុជា

សារសំខាន់ដែល PINEX AGRO ចង់បង្ហាញទៅកាន់ពិភពលោក គឺកម្ពុជាមិនត្រឹមតែមានសក្តានុពលក្នុងការ ផលិតវត្ថុធាតុដើមកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែមានឱកាសដ៏ធំក្នុងការបង្កើត តម្លៃបន្ថែមតាមរយៈការកែច្នៃ បច្ចេកវិទ្យា សុវត្ថិភាពចំណីអាហារ ការវេចខ្ចប់ ការកសាងម៉ាកយីហោ និងការនាំផលិតផលសម្រេចទៅកាន់ទីផ្សារអន្តរជាតិ។ តាមរយៈវេទិកាអន្តរជាតិនេះ PINEX AGRO ក៏មានគោលបំណងទាក់ទាញចំណាប់អារម្មណ៍ពី វិនិយោគិន ដៃគូយុទ្ធសាស្ត្រ អ្នកផ្តល់បច្ចេកវិទ្យា និងដៃគូចែកចាយអន្តរជាតិ ឱ្យងាកមកស្វែងយល់ពីឱកាសក្នុងវិស័យស្វាយចន្ទី និងកសិ-ឧស្សាហកម្មរបស់កម្ពុជា។

បន្ទាប់ពីការចូលរួមនៅទីក្រុងតូក្យូ លោកស្រី ពិន ភិរម្យ ក៏ទទួលបាន ការទទួលស្គាល់បន្ថែម និងឱកាសចូលរួមតាំងពិព័រណ៍នៅ Sustainable Food Museum ដែលជាឱកាសថ្មីមួយទៀតក្នុងការនាំយកផលិតផល និងរឿងរ៉ាវនៃវិស័យកសិកម្មកម្ពុជាទៅកាន់ទស្សនិកជនអន្តរជាតិ។6a7344d6eb7ea-1785939120

មោទនភាពមួយទៀតសម្រាប់កម្ពុជា

សម្រាប់ PINEX AGRO សមិទ្ធផលនេះមិនមែនជាជោគជ័យរបស់ក្រុមហ៊ុនតែមួយនោះទេ ប៉ុន្តែជាឱកាសមួយក្នុងការនាំយក កម្ពុជា គ្រាប់ស្វាយចន្ទីកម្ពុជា និងសហគ្រិនខ្មែរ ទៅបង្ហាញលើឆាកអន្តរជាតិ។

PINEX AGRO បន្តប្តេជ្ញាចូលរួមជំរុញការកែច្នៃផលិតផលក្នុងស្រុក បង្កើតតម្លៃបន្ថែម គាំទ្រកសិករ បង្កើតការងារក្នុងសហគមន៍ និងនាំយកផលិតផលកសិកម្មដែលផលិត និងកែច្នៃដោយកូនខ្មែរ ឆ្ពោះទៅកាន់ទីផ្សារតំបន់ និងពិភពលោក។6a7344d4aecca-1785939120

ពីដីកម្ពុជា ឆ្ពោះទៅកាន់ឆាកពិភពលោក

ស្វែងយល់ពីស្វាយចន្ទីកម្ពុជា — ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា

អំពី PINEX AGRO

PINEX AGRO Co., Ltd. ជាក្រុមហ៊ុនកសិ-ឧស្សាហកម្មកម្ពុជា ដែលផ្តោតលើការបង្កើតតម្លៃបន្ថែមដល់ផលិតផលកសិកម្ម ជាពិសេសវិស័យស្វាយចន្ទីកម្ពុជា។ ក្រុមហ៊ុនមានចក្ខុវិស័យក្នុងការផ្សារភ្ជាប់វិស័យកសិកម្ម ការកែច្នៃ ឧស្សាហកម្ម និងសហគមន៍ ដើម្បីនាំយកផលិតផលកម្ពុជាដែលមានគុណភាពទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ។6a7344d5b9768-1785939120

ព័ត៌មានសម្រាប់សារព័ត៌មាន និងកិច្ចសហការ៖

PINEX AGRO Co., Ltd.

ទំនាក់ទំនង ទូរស័ព្ទ / Telegram: +855 92 787 875

អ៊ីមែល: [email protected]

Website : https://pinexagro.com/blog

Facebook: https://www.facebook.com/pinexagro

អត្ថបទ៖ តារា

អត្ថបទពេញនិយម
អត្ថបទថ្មី